Monday, March 5, 2012

សង្ឃសាវលីង​បង្រៀន​ក្បាច់​គុន​កុង​ហ្វូ​នៅ​មហា​វិទ្យា​ល័យ​ Stanford



ពីត្រីមាសនៃរដូវរងារឆ្នាំ២០១១ មក សង្ឃដែលមកពីវិហារសាវលីងអាមេរិក ចាប់ផ្តើមបង្រៀនវប្បសនា និងសេរីរាង្គ នៅ
បន្ទប់ហាត់ប្រាណ នៃមហាវិទ្យាល័យ Stanford។

កម្មវិធីសាវលីងកុងហ្វូនេះ ត្រូវបានឧបត្តម្ភដោយកម្មវិធីកែសម្រួលសុខភាពរបស់មហាវិទ្យាល័យនេះ។ ម៉ាស្ទ័រ Shi Rangyan
ព្រះជន ៣០ឆ្នាំ បានចាប់ផ្តើមហាត់រៀនក្បាច់គុណនេះ នៅវិហារសាវលីង Songshan ស្ថិតនៅភាគកណ្តាលប្រទេសចិន តាំង
ពីមានវ័យទើបតែ ៩ឆ្នាំ ម្លេះ។ ការបង្ហាត់នេះ ត្រូវបានជំនួយដោយសង្ឃ ៦អង្គ ទៀត ដែលមានព្រះជន្នពី ១៨ ទៅ ២៧ព្រះ
វស្សា។ គេធ្វើការហ្វឹកហាត់ ១ម៉ោង ក្នុង១សប្តាហ៍ នៅទីលានតូចមួយ ក្រោយអគារការិយាល័យពេទ្យ លើផ្លូវ Welch។ អ្នក
ចូលរួមហ្វឹកហាត់ គឺសំដៅសម្របសម្រួលសេរីរាង្គ នឹងស្មារតីតាមរយៈក្បាច់គុណសាវលីងកុងហ្វូ។

Click to download in FLV format (3.8MB)
ព្រះសង្ឃ Yanran មានសង្ឃដីការថាៈ សាវលីងកុងហ្វូ ខុសប្លែកពីក្បាច់គុណដទៃទៀត ដោយវាគួបផ្សំជាមួយធម៌របស់ព្រះពុទ្ធ
សាសនា ហើយពុំមែនជាប្រព័ន្ធនសការប្រយុទ្ធសាហាវឃោរឃៅទេ។ ក្រៅពីសមត្ថភាព បច្ចេកទេសការពារខ្លួន សាវលីង
កុងហ្វូ នៅបានជួយសំរួលដល់សុខភាព និងស្មារតី មានលក្ខណៈជាទូទៅទាំងអស់៕