Monday, March 19, 2012

តារា​ភាពយន្ត​​​ទូរ​ទស្សន៍​​​ផ្ទុះ​​សុដន់​​​ពេល​​​កំពុង​​​ថត​​ភាព​យន្ត


ក្នុងពេល​ដែល​កំពុង​ថត​ឈុត​ប្រ​តាយ​​ប្រ​តប់​គ្នា​​នៅ​វាល​​ភក់​ ក្នុង​ប្រ​ទេស​​ម៉ា​ឡេស៊ី តារា​ Lina Hellqvist បាន​ផ្ទុះ​​សុដន់​​ម្ខាង ជា​ហេតុ​​ត្រូវ​​បញ្ជូន​​ទៅ​កាន់មន្ទីរ​ពេទ្យ​។

គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅថ្ងៃទី១៧ មីនា គ្រាដែល​​តារាភាព​យន្តទូរទស្សន៍​ស៊ុយអែត Lina Hellqvist កំពុងចូលរួមថត​ឈុត​មួយ ក្នុង​កម្មវិធី​មាន​ឈ្មោះថា “រាជនី​ព្រៃត្រូពិច”។ តារាវ័យ ២៤ឆ្នាំ រូបនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍​បានកើតឡើង​ ខណៈពេល​នាង​កំពុង “ប្រយុទ្ធ” កណ្តាល​វាលភក់​ជាមួ​មិត្តរួមសំដែង។ នាងត្រូវ​បានបញ្ជូន​តាម​យន្តហោះ​ទៅកាន់​មន្ទីរពេទ្យ​ ក្រោយ​ហេតុការណ៍​ដ៏អាក្រក់នេះ។

Lina បានប្រាប់​កាសែត Mirror ថាៈ ពេលដែល​សុដន់​ម្ខាង​របស់ខ្ញុំ​ផ្ទុះ​នោះមិត្ត​ភ័ក្តិ​រួមសំដែង​មានការ​ភ័យ​ បារម្ភយ៉ាងខ្លាំង ហើយមិន​ដឹង​ថា រឿង​អ្វីកើតឡើង។

បច្ចុប្បន្ន​ នាងកំពុង​រងចាំ​វេជ្ជបណ្ឌិត​នៅមន្ទីរពេទ្យ​ស៊ុយអែត បណ្តុះសុដន់​ម្ខាងនេះ ដើម្បី​ឲ្យមានរាងរៅ​ដូចដើមវិញ។

គួរកត់សំគាល់ថា កាលពីខែសីហា ២០១១ មានស្រ្តី​ក្មេង​ម្នាក់​នៅអង់គ្លេស​ ក៏រងគ្រោះថ្នាក់​ ផ្ទុះសុដន់​ដូចគ្នា​ដែរ បន្ទាប់ពីនាងរងគ្រាប់កាំភ្លើង​កៅស៊ូ របស់ពួកក្មេងៗលេង​នៅក្បែរនាង៕