Tuesday, March 20, 2012

សុបិន្ត​ក្លាយជា​​​មនុស្ស​​ធាត់​​​បំផុត​​​ពិភព​​លោកៈ រៀប​​ការ​​​ជា​​មួយ​​​ចុងភៅ!



ដោយមានមហិច្ឆិតាចង់ក្លាយ​ជា “នារី​ធាត់​បំផុត​​លើ​លោក” ជា​ហេតុ​​នាំ​ឲ្យ​ Susame សំ​រេច​ចិត្ត​​រៀប​ការ​​ជា​មួយ​​បុរស​​ជា​ចុង​ភៅ​ម្នាក់​។ នាង​សង្ឃឹម​​ថា វិធីនេះ នឹងធ្វើឲ្យនាង​ត្រូវ​បានបំប៉ន... ហើយ​ប្រែសុបិន្ត​ទៅជាការពិត។
Paker “បញ្ចុក​” អាហារ​ពេលព្រឹក​ឲ្យភរិយាខ្លួន
សព្វថ្ងៃនេះ Susame Eman អាយុ ៣៣ឆ្នាំ មានទម្ងន់​ ៣៤៣ គីឡូក្រាម។ ប៉ុន្តែ​កាលពី​ឆ្នាំទៅមិញ ម្តាយរបស់​ក្មេង២រូបៗនេះ បានប្តេជ្ញា​ឈានទៅរក​ទម្ងន់​ ៧៣០ គីឡូក្រាម។

Sumsame បានស្គាល់​ Parker Clack អាយុ ៣៥ឆ្នាំ តាមរយៈអ៊ីនធើណែត កាលពីឆ្នាំ​ទៅមិញ។ អ្នកទាំងពីរ​ ក៏ចាប់ផ្តើម​លេង​សារអ៊ីម៉ែល​ទៅវិញទៅមក។ ប៉ុន្មានខែ​ថ្មីៗនេះ Parker បានរើមកនៅរួមក្នុងដំបូល​ផ្ទះ​ជាមួយ​ម្តាយ​កូន Susame នារដ្ឋ​ Arizona ប្រទេសអាមេរិក។
Parker ឲ្យដឹងថា គេចូលចិត្ត​ស្ត្រី​ដែលមាន “រាងកាយយក្ស” និងគាំទ្រ​សុបិន្ត​ក្លាយជាស្រ្តី​ធាត់បំផុតពិភពលោក របស់ Susame ។
បច្ចុប្បន្ន​នេះ Susame នៅតែផ្ទះ ហូប​ និងដេក។ នាងមានអារម្មណ៍​សុភមង្គល​ខ្លាំងណាស់ ហើយពោលថាៈ យើងខ្ញុំ​ជាគូដែល​ទេវតា​ប្រទាន​។ ខ្ញុំចូលចិត្ត​ហូប​ រីឯ Parker ចូលចិត្ត​ធ្វើម្ហូប។ ខ្ញុំ​ចង់ក្លាយ​ជានារី​ធាត់បំផុតពិភពលោក ហើយ Parker គាំទ្រ​ខ្ញុំយ៉ាងខ្លាំង។

ចំណែក Parker វិញ បានជួយ Susame ធ្វើ​កិច្ចការផ្ទះ​ ហើយតែង​រំលឹក​លើកទឹកចិត្ត​ឲ្យនាង​ដើរលេង​ និង​ហែលទឹក​ ដើម្បី​សុខភាព​មាំមួន។ លោកពោលថាៈ ខ្ញុំក៏ខ្វល់ខ្វាយ​ចំពោះសុខភាពរបស់ Susame ដែរ ប៉ុន្តែ​រាល់ពេល​បានបរិភោគ​ នាងពិតជាសប្បាយណាស់។
Susame សកម្មក្នុងការចលនា​ ដើម្បី “ធាត់តែមាំមួន”
តាមវេជ្ជបណ្ឌិត​ នាងមាន​សុភមង្គល​ទាំងស្រុង ប៉ុន្តែ​អ្នកណាក៏ដឹងថា​ កំពុងយក​ជីវិត​ទៅភ្នាល់​លេង។

ប្រសិនបើ ​អនុវត្ត​បានដូចសុបិន្ត​ គឺ ៧៣០ គីឡូក្រាម នោះគឺនាងបាន​វ៉ាផ្តាច់​ Carol Am Yager អ្នកដែលកំពុង​រក្សា​ឯកត្តកម្មពិភពលោក តែ Carol ក៏បានស្លាប់​ពីឆ្នាំ១៩៩៤ ដោយសារ​ខ្សោយ​ក្រលៀន ព្រោះធាត់​ពេក។
Susame ចង់បញ្ជាក់ថា គាត់ពុំ​មែន​ជារឿង​អាក្រក់​បំផុត​ទេ នាងមានជំនឿថា នឹង​ឈ្នះ​ព្រហ្មលិខិត​ ព្រោះនាង​បរិភោគ​អាហារ​ប៉ូវ​ ហើយក៏ហ្វឹកហាត់​ចលនា​សរីរាង្គ កាត់បន្ថយ​ភាព​ទ្រមក់៕