Saturday, March 10, 2012

ព្រឺព្រួចៈ ក្មេង​ប្រុស​កើត​មក​​​មាន​​ជើង​...៥!


នៅថ្ងៃទី​៥ មីនា កន្លងទៅ​ថ្មីៗនេះ ប្តីប្រពន្ធ​កសិករ​ពីរនាក់ នៅជនបទ​ បាន​បី​កូន​មក​កាន់ក្រុង​ Harbin ប្រទេសចិន ដើម្បី​ពិនិត្យ​ជំងឺ។ ក្នុងខ្លួន​ពួកគេ​មាន​ប្រាក់តែ ៣៤០០ យាន់ ប៉ុណ្ណោះ (ប្រមាណ ៥០០ ដុល្លារ) តែជំងឺ​ដែលទារក​ ៥៩ ថ្ងៃនេះ ជួបប្រទះ​ ពិតជាធ្ងន់ធ្ងរណាស់។
ពេល​មើលមួយក្រឡេក វេជ្ជបណ្ឌិត​ពុំឃើញ​មានសញ្ញាអ្វីប្លែកទេ រហូតដល់​ម្តាយរបស់​ទារក​បើកកន្សែង​គ្របទាំងដៃ​ញ័រៗនោះ ធ្វើឲ្យ​គេស្រឡាំងកាំងតែម្តង។ លើពោះ និងទ្រូង របស់ទារកជិត ២ខែ នេះ គឺ “ជើងបន្ថែម” ៣ ដែលតាមដឹង វា​មានការធំឡើងជាលំដាប់។

ករណីនេះ បានធ្វើឲ្យគេនឹកដល់រឿង​ក្មេង​ជើងដុះបន្ថែម ៣ នៅលើទ្រូង នៅប្រទេស​ឥណ្ឌា ប៉ុន្តែ​​ក្រោយ​មក​​ត្រូវ​​បាន​វះកាត់​ជោគជ័យ វិលត្រឡប់​ទៅកាន់​ស្ថានភាព​ដូចមនុស្សធម្មតាវិញ។
ក្មេងប្រុសដុះបន្ថែមជើង ៣ នៅលើទ្រូង នៅឥណ្ឌា
គេសង្ស័យថា ទារកគួរឲ្យអាសូរនេះ ក៏នឹង​ត្រូវបាន​សប្បុរសជនជួយ ឲ្យវិលត្រលប់​ដូចមនុស្សធម្មតាវិញដែរ៕