Monday, March 5, 2012

ការធ្វើទារុណកម្ម​​​លើ​​អ្នក​​ជំងឺ​​​ក្នុង​មន្ទីរ​ពេទ្យ​​នៅ​ស៊ីរី​គួរ​ឲ្យ​តក់​ស្លុត


បុក្គលិកក្នុងមន្ទីរពេទ្យម្នាក់នៅ Homs ប្រទេសស៊ីរី បានផ្តល់ខ្សែវីដេអូគួរឲ្យរន្ធត់ចិត្តមួយ បង្ហាញឲ្យឃើញ បុក្គលិកសុខាភិបាល
ធ្វើទារុណកម្មទៅលើអ្នកជំងឺ ដែលពួកគេត្រូវថែទាំ។

លើខ្លួនប្រាណរបស់អ្នកជំងឺ មានស្នាមវាយដំយ៉ាងធ្ងន់ធ្ងរ
ការធ្វើទារុណកម្មដោយចរន្តអគ្គិសនី និង ដំបង
ខ្សែវីដេអូ បានបង្ហាញនូវរូបភាពអ្នកត្រូវរបួស ត្រូវបានគេបិទមុខ និងចងជាប់គ្រែ។ លើដងខ្លួនពួកគេមានស្នាមវាយដំធ្ងន់ធ្ងរ។
ឧបករណ៍ធ្វើទារុណកម្មលើពួកគេ មានដូចជាៈ រំពាត់កៅស៊ូ ឬ ខ្សែកាបអគ្គិសនី ស្ថិតនៅលើតុ។

អ្នកជំងឺត្រូវចងជាប់នឹងគ្រែ
តាមបញ្ជាររបស់រដ្ឋាភិបាលស៊ីរី អ្នកដែលត្រូវបាញ់ ឬ របួស ក្នុងបាតុកម្មនៅ Homs ត្រូវបញ្ជូនមកមន្ទីរពេទ្យយោធា ដែលនៅ
ទីនោះ បណ្តាបុក្គលិកល បានសហប្រតិបត្តិការជាមួយនឹងកងកម្លាំងប៉ូលីសសម្ងាត់។
Abu Hamzeh អ្នកប្រថុយគ្រោះថ្នាក់ថតរូបភាពវីដេអូ ឲ្យដឹងថា បានខិតខំរារាំង “កាយវិការគួរខ្មាស់អៀននេះ” តែត្រូវបាន
គេថ្កោលទោសថា “ជនក្បត់”។ ដោយហេតុនេះ លោកមានអារម្មណ៍ស្អប់ខ្ពើម ហើយគ្មានពេលនឹងវិលត្រលប់វិញទេ។
លោកពោលថាៈ ខ្ញុំបានមើលឃើញផ្ទាល់ភ្នែក នូវទិដ្ឋភាពដែលជនរងគ្រោះ ត្រូវធ្វើទារុណកម្មដោយឆក់ភ្លើង ចង់ជាប់គ្រែ មិនឲ្យ
ផឹកទឹក... ។

ពេលខ្លះ លោកបានឮស្នូរស្រែករបស់អ្នកជំងឺ ពេលដែលត្រូវទាត់ ឬ វាយដំ។ សោកនាដកម្មបែបនេះ កើតឡើងទាំងក្នុងរថយន្ត
សង្គ្រោះ ក្នុងកន្លែងឃុំខ្លួនអ្នកជំងឺ កន្លែងថតកាំរស្មី X និងទាំងក្នុងបន្ទប់សង្គ្រោះបន្ទាន់ត្រូវថែទាំពិសេសទៀតផង។
ឧបករណ៍ធ្វើទារុណកម្ម
ពេលខ្លះ អ្នកជំងឺដែលរបួស បានរលួយ ត្រូវបានកត់ដៃ ឬ ជើង មិបានផ្តល់ថ្នាំ អង់ទីប៊ីយូទិក ឡើយ។
ទិដ្ឋភាពទាំងឡាយដែលត្រូវបានថតរយៈពេល ៣ខែ កន្លងមក ជាភ័ស្តុតាង មិនអាចប្រកែកបាន ពីសោកនាដកម្ម ដែលអ្នកជំងឺ
ត្រូវព្យាបាលក្នុងមន្ទីរពេទ្យ បានឆ្លងកាត់ ហើយក៏ជាប្រការដេលរដ្ឋាភិបាលស៊ីរី បដិសេធ។
បញ្ចូលក្នុងមន្ទីរពេទ្យ ដើម្បីវាយដំ
អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមួន បានទទួលនូវរបាយការណ៍ពីទង្វើរទារុណកម្ម និងការឃុំខ្លួនស្រេចតែចិត្តនៅ
Homs។ សមាជិកឧត្តក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ បញ្ជូនករណីនេះ ទៅកាន់តុលាការ
ឧក្រិដ្ឋកម្មអន្តរជាតិ។
Cilina Nasser អ្នកធ្វើរបាយការណ៍ពីទង្វើរទារុណកម្មរបស់កងទ័ពក្នុងមន្ទីរពេទ្យ ពោលថាៈ នេះជាលើកដំបូង ដែលយើងខ្ញុំ
មានខ្សែវីដេអូ ដើម្បីបញ្ជាក់ពីរបាយការណ៍នេះ។ ខ្សែវីដេអូ បានបង្ហាញនូវស្ថានភាពគួរឲ្យស្លុតរន្ធត់។ មន្ទីរពេទ្យ គួរណាស់ ជា
កន្លែងសុវត្ថិភាព សំរាប់អ្នកត្រូវបានព្យាបាល ប៉ុន្តែប្រហែលចំពោះអ្នករងរបួសនៅស៊ីរី ពុំមានកន្លែងបែបនេះទេ។
អ្នកថតរូបភាព Mam ដែលបានយកខ្សែវីដេអូនេះ ចេញពីស៊ីរី ឲ្យដឹងថាៈ Abu Hamzeh បានស្រែកយំ ហើយនិយាយប្រាប់ខ្ញុំ
ពីអ្វីៗ ដែលកើតឡើង នៅមន្ទីរពេទ្យ។ លោកមានអារម្មណ៍អសមត្ថភាព គ្រាដែលមិនអាចរារាំងរឿងវ៉ាវទាំងនោះបាន។
បណ្តាវេជ្ជបណ្ឌិតដែលបដិសេធ មិនធ្វើទារុណកម្មអ្នកជំងឺ ត្រូវបានគេឃ្លាំមើលយ៉ាងម៉ត់ចត់។ ទោះបីជាអ្នកជំងឺក្នុងមន្ទីរពេទ្យ
មួយចំនួន គឺជាទាហានមិនស្តាប់បញ្ជារ តែភាគច្រើន គឺជាពលរដ្ឋសាមញ្ញ៕