Thursday, March 8, 2012

ការបង្ហាញម៉ូដស្រាតនៅទីក្រុងឡុងដុង



Saturday, 25 February 2012 02:09
ការបង្ហាញម៉ូដមួករបស់អ្នកឆ្នៃម៉ូដ​ ឈ្មោះ Robyn Coles បានក្លាយទៅ ជាការជជែកបែក​ពពុះមាត់ដោយសារតែ ការបង្ហាញម៉ូដ​នោះតារាស្រីទាំងអស់បានស្រាត។ គឺស្រាតទាំងស្រុងតែម្តងមិនមែនមួយ កំណាត់ឬតិចតួចនោះទេ។ មានអ្នកបង្ហាញម៉ូដម្នាក់មានផ្ទៃពោះ៨ខែហើយក៏ស្រាតដែរ។
London Fashion Weekបានរៀបចំពីថ្ងៃទី១៧ខែ២ដល់ថ្ងៃទី ២២ខែ២នៅទីក្រុងឡុងដុង។នៅថ្ងៃចុង ក្រោយនោះអ្នក ឆ្នៃម៉ូដ Robyn Coles អាយុ៣១ឆ្នាំបានរៀបចំការបង្ហាញម៉ូដមួកសំរាប់ឆ្នាំ២០១២។ស្រី៥នាក់ដើរម៉ូដស្រាត១០០%ដោយពាក់តែមួកលើក្បាល។នៅក្នុងនោះមាននាង Sophia Cahill ដែលត្រូវបានគេស្គាល់ថាជាបវរកញ្ញា ប្រទេសវែលនៅឆ្នាំ១៩៩៩។នាងមានផ្ទៃពោះ៨ខែនាងស្រាតដើរពាក់មួក។នាង Robyn Colesបានអោយដឹង ថា នៅក្រោយពេលបញ្ចប់ការដើរម៉ូដវីបសាយ LoveHats បានប្រាប់ថាមានអ្នកបញ្ជាទិញផលិតផលមួកកើន ឡើងយ៉ាងចំលែក។នោះគឺដោយសារតែការដើរស្រាតនោះ។នាងនិយាយទៀតថាអ្នកឆ្នៃម៉ូដត្រូវតែធ្វើអ្វីអោយប្លែកៗ ដើម្បីអូសទាញអតិថិជនចំណែកនាង Sophia Cahillបាននិយាយថាខ្លួនប្រាណរបស់ស្រីមានផ្ទៃពោះមានការប្រែប្រួលយ៉ាងច្រើននៅពេលមានផ្ទៃពោះស្រីកាន់តែស្អាត តើមានអ្វីដែលត្រូវលាក់បាំង?តែខ្ញុំមានការព្រួយបារម្ភមិនដឹងថាអ្នកមើលគេរិះគន់យ៉ាងណានោះទេ។ ប៉ុន្តែមានការរិះគន់ពីអ្នកចូលរួមនៅពេលនោះ។ ពួកគេមិនសូវសប្បាយចិត្តនឹងគាំទ្រការធ្វើរបៀបនេះតែ អួកអ្នករកស៊ីបែរជាថាល្អវិញ។