Monday, March 19, 2012

ភូមិស្រីពេស្យាឥណ្ឌាផ្លាស់ប្តូរប្រពៃណី


Written by ភ្នំពេញដេលីញូវ   
Tuesday, 13 March 2012 08:46
នៅប្រទេសឥណ្ឌា មានក្រុមកុល សម្ព័ន្ឋមួយឈ្មោះថាសារានីយ៉ា  saraniyaដែលរស់នៅភូមិចុងកាត់ មាត់ញកនៃភូមិវ៉ាឌៀនៃទីក្រុង  Palanpurដែលនៅទីនោះមានស្រីៗ មានទំលាប់រកស៊ីមុខរបសរស្រីពេស្យា ជាច្រើនជំនាន់មកហើយទើបគេដាក់ឈ្មោះភូមិថា ភូមិស្រីពេស្យា។ដើម្បីកែប្រែ ប្រពៃណី ពួកគេបានផ្លាស់ ប្តូរដោយវិធីរៀបការជាក្រុមៗ។

មូលហេតុដែលស្រីៗនៅភូមិនោះ រកស៊ីលក់ខ្លួន គឺដោយសារតែភាពក្រីក្ររបស់ខ្លួន។ ក្រោយការរៀបការជាក្រុមៗពួកគេឈប់រកស៊ីលក់ខ្លួនហើយមិនចាកចេញពីផ្ទះទៀតទេ។ ស្រីៗទាំងអស់នោះមានសង្ឃឹមថា ប្រពៃណីលក់ខ្លួននឹងបាត់បង់អស់ទៅហើយ ពួកគេនឹងបនចូលរួមបំរើផល ប្រយោជន៏សង្គម។