Monday, March 19, 2012

ស្រី៣នាក់​ស្រាតននលគោក​ដើរ​​​​​នៅ​​​លើ​​​ដង​​​ផ្លូវ​​​​​ដាស់​​​តឿន​​​ឲ្យ​​មាន​​ការ​​ការ​​ពារ​​បរិស្ថាន

ខ្មែរស្ថាបនា


តាម Chinabuzz ចុះផ្សាយនៅថ្ងៃទី១១ មីនា ឲ្យ​ដឹង​ថា ថ្មីៗ​នេះ នៅ​ខេត្ត Guangxi ប្រ​ទេស​ចិន ស្រី្ត ៣​នាក់ បាន​​នាំ​គ្នា​​ដើរ​​នៅ​លើ​​ដង​ផ្លូវ​ ក្នុង​​ស្ថាន​ភាព​​ស្រាត​ននល​គោក បំណង​​ជំ​រុញ​​មនុស្ស​​ឲ្យ​មាន​​ភ្ញាក់​រលឹក​​ក្នុង​ការ​​ការ​ពារ​​​ បរិស្ថាន ហើយ​រូប​ភាព​នេះ ក៏​បាន​​បង្ក​​ផ្កា​ភ្លើង​​ពិភាក្សា​​​វែក​ញែក​​យ៉ាង​ក្តៅ​គគុក ​នៅលើ​ប្រព័ន្ធអ៊ីនធើណែតផងដែរ។​
ខណៈពេល​ដែលក្រុមអ្នកសារព័ត៌មាន​ដេញតាម​ប្រមាញ់ថតរូបភាព​​របស់​នាងៗ​ទាំង​ នោះ ប្រជាពលរដ្ឋទូទៅ ក៏បាន​​ចោទ​​ជា​សំនួរ​​​ចំពោះ​​បំណង​​សំខាន់​នៃ​សកម្ម​ភាព​​​​របស់​ពួកគេ​ បែប​​នេះ​ថាៈ តើពួកគេអាក្រាតកាយដើរ​សាធារណៈបែបនេះ​​ ដើម្បីជំរុញ​​ឲ្យមានការ​ការ​ពារ​បរិស្ថាន ឬមួយពួក​គេ​ចង់​ឲ្យ​សាធារណៈជន​ចាប់​អារម្មណ៍ទៅលើពួកគេ? តើវា​គឺជាការ​សម្តែង​សិល្បៈធម្មតាមួយ ឬ ជាអំពើចម្កួតលីលា?

ប៉ុន្តែ​ បើ​តាមពិត​ នៅប្រទេសលោក​ខាងលិច​ ការ​អាក្រាត​កាយ​សាធារណៈ​បែបនេះ វាគឺជាទង្វើ​រប្រឆាំងសន្តិភាពមួយ ដើម្បីទាក់ទាញ​​ឲ្យ​​មាន​ការ​ចុះ​​ផ្សាយជាសាធារណៈពីសារព័ត៌មាន​ អស់រយៈពេលជាង​ ១០០ឆ្នាំ មកហើយ។ ឧទាហរណ៍ៈ នៅប្រទេស​អូស្ត្រាលី ការជិះកង់អាក្រាតកាយ​ពិភពលោក ត្រូវបានគេ​​ធ្វើឡើង​ក្នុងបំណង​​បង្កើន​ការ​យល់​ដឹង​របស់​មនុស្ស​ ​ឲ្យ​ចេះ​ថែរក្សា​ការពារ​បរិស្ថាន​ និងក៏ដូចជាតម្លៃថ្លៃថ្នូរ​នៃអ្នកជិះកង់ ម៉ូតូ នៅលើដងផ្លូវ​សាធារណៈ​ផងដែរ៕