Tuesday, March 20, 2012

បុរសចម្លែកៈ សើចអស់២ឆ្នាំ​ហើយ​ៗ​...​កំពុង​​បន្តសើច!



លោក Huug Bosse (ស្តាំ) មិនអាច​បញ្ឈប់​ការសើច​បាន​ អស់កាល ២ឆ្នាំ ហើយ។
លោក Bosse មិនអាច​បញ្ឈប់ការ​សើច​បាន​ ២ឆ្នាំ ហើយ
បង្ហាញ​វត្តមាន​ក្នុងកម្មវិធី​ទូរទស្សន៍​ Man Bijt Hond របស់​ហូឡង់ថ្មីៗនេះ លោក Huug Bosse ឲ្យដឹងថា លោកមិន​អាច​បញ្ឈប់​ការ​សើច... ២ឆ្នាំមកហើយ។ តាមការឲ្យ​ដឹងពី​ភរិយា​គាត់នោះ អ្វីៗចាប់ផ្តើម​ពីការវះកាត់​ឆ្អឹង​ត្រកៀក​របស់​គាត់​ពី​ឆ្នាំ២០១០។ ប្រហែល​ជាមក​ពីឥទ្ធិពល​បន្ទាប់បន្សំ​នៃ​ថ្នាំ​សណ្តំ​ទៅលើប្រព័ន្ធ​ សរសៃប្រសាទ​ ទើប​ធ្វើឲ្យ​លោក​មិនអាច​បញ្ឈប់​​ការសើច​បាន។
ថ្វីបើភរិយា​លោកៗ មានការប្រែប្រួលបុក្គលិក​លក្ខណៈ​ខ្លះក៏ដោយ​ តែលោក​ Huug ហាក់ដូចជា​ពុំទទួល​អារម្មណ៍​ពីការ​ប្រែប្រួលនេះឡើយ។ លោកពោលថាៈ ខ្ញុំ​ពុំឃើញ​មានអ្វីចម្លែក​ជាមួយ​ខ្ញុំទេ -នេះជា​ចម្លើយ​ មុនពេល​លោក​បន្តសើចទៀត ក្នុងកម្មវិធីខាងលើ។
ភាពចម្លែក​បែបនេះ ធ្វើឲ្យ​ទំនាក់ទំនង​រវាងសមាជិក​ក្នុងក្រុមគ្រួសារ​មានការប្រែប្រួល​។ ប្រពន្ធ​ និងកូនលោក ដោយទ្រាំ​នឹងការ​សើចមិនឈប់ឈរ​របស់លោក​ ក៏មិនសូវ​ជាមកសួរសុខទុក្ខ​លោក​ដែរទេ។
ថ្វីបើយ៉ាងនេះ នៅមានរឿងមួយ​ដែលធ្វើឲ្យ​លោក​យំ​ នោះគឺពេលស្តាប់​បទភ្លេងជាតិហូឡង់ ដែល​លោកហៅថា ចម្រៀង​ដ៏អស្ចារ្យ​
មានរឿង​មួយគត់ធ្វើឲ្យលោកយំ គឹពេលស្តាប់​បទភ្លេង​ជាតិហូឡង់