Saturday, March 10, 2012

ម៉ូដ​នឹកគិត​មិនដល់​នៅ Paris Haute Couture


ពិតហើយថា គំនិតច្នៃប្រឌិត​ គឺ​គ្មាន​​ដែន​កំ​ណត់​ ​ពិសេស​​ក្នុង​​វិស័យ​​ម៉ូដ​សម្លៀក​បំពាក់នេះឯង​។
ក្នុងសប្តាហ៍សម្លៀកបំពាក់​ជាន់ខ្ពស់​ Couture Paris 2012 កាលពីចុង​​ខែ​កន្លង​មក អ្នក​ទស្សនា​​មិន​​នឹក​ស្មាន​​ថា មាន​នូវ​ម៉ូដ​សម្លៀក​បំពាក់​ខ្លះ​ដែល “សាហាវ” និង “ចម្លែក” របស់ក្រុមហ៊ុន​ច្នៃម៉ូដ​ Zahia Dehar,  Julien Fournie, Maurizio Galante , Livia S. Stoianova និង Yassen Samouilov, ... ។
បើតាម​អ្នកទស្សនា​ ភាគច្រើន​គិតថា ទាំងអស់នោះ​ មានលក្ខណៈ​សំដែងឲ្យ “មើល” ច្រើនជាង​ភាពជាក់ស្តែង ព្រោះ​ប្រហែល​គ្មាន​អ្នកណា​ហ៊ាន​ស្លៀក​ពាក់​ ក្រៅពី​អ្នក​បង្ហាញ​ម៉ូដទេ៕