This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Tuesday, March 27, 2012



















Tuesday, March 20, 2012

ការបង្ហាញម៉ូដ...​សក់​​​ដ៏​​ចម្លែក​​បំផុត​​នៅ​​អ៊ុយ​ក្រែន!


វាត្រូវបាន​រៀបចំឡើង​​ខុស​​ប្លែក​ពីគេ​បំផុត ដោយ​​តារា​ម៉ូដែល​​១​ដួង ​ជា​មួយ​​ម៉ូដ​​​សក់​​​ក្រង​​ដូច​​ផ្លិត​​​ឃ្មុំ និង​​ម៉ូដ​​​សម្លៀក​​បំពាក់​​សិច​​ស៊ីថ្មី ត្រូវ​​បាន “ទាសករ​​ប្រុស ៣​​រូប ខ្លួន​​ប្រាណ​​ពោរ​​ពេញ​​​ដោយ​​ឈាម” សែង​​បង្ហាញ​​ទស្សនិក​​ជន​​យ៉ាង​​សប្បាយ​​ភ្នែក។
ម៉ូដែលនេះ ត្រូវបានបង្កើតឡើង​ដោយ​អ្នក​ឌីហ្សែនម៉ូដ​អ៊ុយក្រែន Oleksiy Zalevkiy ក្នុង​អំឡុង​​ពេល​​សប្តាហ៍​​ម៉ូដ​​អ៊ុយ​ក្រែន​ ក្នុង​រដ្ឋ​ធានី Kiev កាល​ពី​ថ្ងៃទី​១៨ មីនា ២០១២ ថ្មីៗនេះ៕

បុរសចម្លែកៈ សើចអស់២ឆ្នាំ​ហើយ​ៗ​...​កំពុង​​បន្តសើច!



លោក Huug Bosse (ស្តាំ) មិនអាច​បញ្ឈប់​ការសើច​បាន​ អស់កាល ២ឆ្នាំ ហើយ។
លោក Bosse មិនអាច​បញ្ឈប់ការ​សើច​បាន​ ២ឆ្នាំ ហើយ
បង្ហាញ​វត្តមាន​ក្នុងកម្មវិធី​ទូរទស្សន៍​ Man Bijt Hond របស់​ហូឡង់ថ្មីៗនេះ លោក Huug Bosse ឲ្យដឹងថា លោកមិន​អាច​បញ្ឈប់​ការ​សើច... ២ឆ្នាំមកហើយ។ តាមការឲ្យ​ដឹងពី​ភរិយា​គាត់នោះ អ្វីៗចាប់ផ្តើម​ពីការវះកាត់​ឆ្អឹង​ត្រកៀក​របស់​គាត់​ពី​ឆ្នាំ២០១០។ ប្រហែល​ជាមក​ពីឥទ្ធិពល​បន្ទាប់បន្សំ​នៃ​ថ្នាំ​សណ្តំ​ទៅលើប្រព័ន្ធ​ សរសៃប្រសាទ​ ទើប​ធ្វើឲ្យ​លោក​មិនអាច​បញ្ឈប់​​ការសើច​បាន។
ថ្វីបើភរិយា​លោកៗ មានការប្រែប្រួលបុក្គលិក​លក្ខណៈ​ខ្លះក៏ដោយ​ តែលោក​ Huug ហាក់ដូចជា​ពុំទទួល​អារម្មណ៍​ពីការ​ប្រែប្រួលនេះឡើយ។ លោកពោលថាៈ ខ្ញុំ​ពុំឃើញ​មានអ្វីចម្លែក​ជាមួយ​ខ្ញុំទេ -នេះជា​ចម្លើយ​ មុនពេល​លោក​បន្តសើចទៀត ក្នុងកម្មវិធីខាងលើ។
ភាពចម្លែក​បែបនេះ ធ្វើឲ្យ​ទំនាក់ទំនង​រវាងសមាជិក​ក្នុងក្រុមគ្រួសារ​មានការប្រែប្រួល​។ ប្រពន្ធ​ និងកូនលោក ដោយទ្រាំ​នឹងការ​សើចមិនឈប់ឈរ​របស់លោក​ ក៏មិនសូវ​ជាមកសួរសុខទុក្ខ​លោក​ដែរទេ។
ថ្វីបើយ៉ាងនេះ នៅមានរឿងមួយ​ដែលធ្វើឲ្យ​លោក​យំ​ នោះគឺពេលស្តាប់​បទភ្លេងជាតិហូឡង់ ដែល​លោកហៅថា ចម្រៀង​ដ៏អស្ចារ្យ​
មានរឿង​មួយគត់ធ្វើឲ្យលោកយំ គឹពេលស្តាប់​បទភ្លេង​ជាតិហូឡង់


សុបិន្ត​ក្លាយជា​​​មនុស្ស​​ធាត់​​​បំផុត​​​ពិភព​​លោកៈ រៀប​​ការ​​​ជា​​មួយ​​​ចុងភៅ!



ដោយមានមហិច្ឆិតាចង់ក្លាយ​ជា “នារី​ធាត់​បំផុត​​លើ​លោក” ជា​ហេតុ​​នាំ​ឲ្យ​ Susame សំ​រេច​ចិត្ត​​រៀប​ការ​​ជា​មួយ​​បុរស​​ជា​ចុង​ភៅ​ម្នាក់​។ នាង​សង្ឃឹម​​ថា វិធីនេះ នឹងធ្វើឲ្យនាង​ត្រូវ​បានបំប៉ន... ហើយ​ប្រែសុបិន្ត​ទៅជាការពិត។
Paker “បញ្ចុក​” អាហារ​ពេលព្រឹក​ឲ្យភរិយាខ្លួន
សព្វថ្ងៃនេះ Susame Eman អាយុ ៣៣ឆ្នាំ មានទម្ងន់​ ៣៤៣ គីឡូក្រាម។ ប៉ុន្តែ​កាលពី​ឆ្នាំទៅមិញ ម្តាយរបស់​ក្មេង២រូបៗនេះ បានប្តេជ្ញា​ឈានទៅរក​ទម្ងន់​ ៧៣០ គីឡូក្រាម។

Sumsame បានស្គាល់​ Parker Clack អាយុ ៣៥ឆ្នាំ តាមរយៈអ៊ីនធើណែត កាលពីឆ្នាំ​ទៅមិញ។ អ្នកទាំងពីរ​ ក៏ចាប់ផ្តើម​លេង​សារអ៊ីម៉ែល​ទៅវិញទៅមក។ ប៉ុន្មានខែ​ថ្មីៗនេះ Parker បានរើមកនៅរួមក្នុងដំបូល​ផ្ទះ​ជាមួយ​ម្តាយ​កូន Susame នារដ្ឋ​ Arizona ប្រទេសអាមេរិក។
Parker ឲ្យដឹងថា គេចូលចិត្ត​ស្ត្រី​ដែលមាន “រាងកាយយក្ស” និងគាំទ្រ​សុបិន្ត​ក្លាយជាស្រ្តី​ធាត់បំផុតពិភពលោក របស់ Susame ។
បច្ចុប្បន្ន​នេះ Susame នៅតែផ្ទះ ហូប​ និងដេក។ នាងមានអារម្មណ៍​សុភមង្គល​ខ្លាំងណាស់ ហើយពោលថាៈ យើងខ្ញុំ​ជាគូដែល​ទេវតា​ប្រទាន​។ ខ្ញុំចូលចិត្ត​ហូប​ រីឯ Parker ចូលចិត្ត​ធ្វើម្ហូប។ ខ្ញុំ​ចង់ក្លាយ​ជានារី​ធាត់បំផុតពិភពលោក ហើយ Parker គាំទ្រ​ខ្ញុំយ៉ាងខ្លាំង។

ចំណែក Parker វិញ បានជួយ Susame ធ្វើ​កិច្ចការផ្ទះ​ ហើយតែង​រំលឹក​លើកទឹកចិត្ត​ឲ្យនាង​ដើរលេង​ និង​ហែលទឹក​ ដើម្បី​សុខភាព​មាំមួន។ លោកពោលថាៈ ខ្ញុំក៏ខ្វល់ខ្វាយ​ចំពោះសុខភាពរបស់ Susame ដែរ ប៉ុន្តែ​រាល់ពេល​បានបរិភោគ​ នាងពិតជាសប្បាយណាស់។
Susame សកម្មក្នុងការចលនា​ ដើម្បី “ធាត់តែមាំមួន”
តាមវេជ្ជបណ្ឌិត​ នាងមាន​សុភមង្គល​ទាំងស្រុង ប៉ុន្តែ​អ្នកណាក៏ដឹងថា​ កំពុងយក​ជីវិត​ទៅភ្នាល់​លេង។

ប្រសិនបើ ​អនុវត្ត​បានដូចសុបិន្ត​ គឺ ៧៣០ គីឡូក្រាម នោះគឺនាងបាន​វ៉ាផ្តាច់​ Carol Am Yager អ្នកដែលកំពុង​រក្សា​ឯកត្តកម្មពិភពលោក តែ Carol ក៏បានស្លាប់​ពីឆ្នាំ១៩៩៤ ដោយសារ​ខ្សោយ​ក្រលៀន ព្រោះធាត់​ពេក។
Susame ចង់បញ្ជាក់ថា គាត់ពុំ​មែន​ជារឿង​អាក្រក់​បំផុត​ទេ នាងមានជំនឿថា នឹង​ឈ្នះ​ព្រហ្មលិខិត​ ព្រោះនាង​បរិភោគ​អាហារ​ប៉ូវ​ ហើយក៏ហ្វឹកហាត់​ចលនា​សរីរាង្គ កាត់បន្ថយ​ភាព​ទ្រមក់៕