Thursday, March 8, 2012

បុរសកំបុតដៃជើង មានសំណាងបានប្រពន្ឋស្អាត


Monday, 20 February 2012 08:30
លោក  នីកវូជីសីដ Nick Vujicic​  ដែលមានឈ្មោះល្បីល្បាញដោយបាន លក់ស្នាដៃនិពន្ឋ​បានដាច់ច្រើនបំផុតនោះ ពេលនេះកាន់តែមានភ័ព្វសំណាងថែម ទៀតដោយសារតែមានប្រពន្ឋក្មេងស្ងាត។​ បុរសពិការរូនេះមានជំងឺតាំងពីក្មេង តំរូវអោយកាត់ដៃនិងជើងចោល។
គេកើតនឹងរស់នៅទីក្រុងម៊ែលប៊ឺន ប្រទេសអូស្រ្តាលីហើយបច្ចុប្បន្នរស់នៅ សហរដ្ឋអាមេរិក។ដោយសារតែការ ព្យាយាម តស៊ូនៅក្នុងការហ្វឹកហាត់ជាប់ចាប្រចាំធ្វើអោយគេអាចធ្វើការគ្រប់បែបយ៉ាងនៅក្នុងជីវភាពប្រចាំថ្ងៃដោយប្រើធ្មេញជំនួសដៃនឹងជើង។លោកបានធ្វើសកម្មភាពសង្គមហើយខិតខមស្វែងរក ជំនួយសំរាប់ជនពិការ។គាត់បានសរសេរសៀវភៅមួយក្បាលនិយាយពីជីវិតជនពិការគ្មានដៃនឹងជើង។ គេបានរៀបការជាមួយស្តីស្អាតម្នាក់កាល ពីពាក់កណ្តាលខែ២ហើយបាននាំគ្នាទៅក្រេបចន្ទទឹកឃ្មុំនៅកោះហាវៃ។

Comments ()
 
បុរសជនជាតិអង់គ្លេសក្លាយ ជាមនុស្សធាត់ជាងគេក្នុងលោក
   
Tuesday, 14 February 2012 02:20
បុរសជនជាតិអង់គ្លេសឈ្មោះ  ខេត ម៉ារទីន អាយុ ៤២ ឆ្នាំ មានទម្ងន់  ៣៦៨ គីឡូក្រាម បានក្លាយជាមនុស្សដែល មានមាឌធំធាត់ជាងគេនៅក្នុងលោក នាពេលបច្ចុប្បន្ននេះ ។ ដោយសារតែមានមាឌ ធំធាត់ជ្រុលពេកនោះទើបក្នុង មួយថ្ងៃៗធ្វើឱ្យ ម៉ារទីន ដេកនៅតែលើគ្រែពុំអាចងើបដើរទៅណាមកណាបានឡើយ ។ ដូច្នេះជារៀងរាល់ថ្ងៃក្រៅពីមានបងស្រី ២ នាក់ដាក់វេនគ្នា ជួយចាំថែរក្សានោះក៏នៅមានពួកក្រុមគ្រូពេទ្យជំនាញ ១៨ នាក់ ផ្សេងទៀតជួយព្យាបាល និង ពិនិត្យជំងឺដែរ ។
      ម៉ារទីន បានឱ្យដឹងថា កាលខ្លួនគេមានអាយុ ១៨ ឆ្នាំ ម្តាយបានស្លាប់ចោល ហើយចាប់តាំងតែពីពេលនោះមក គឺខ្លួនគេគិតតែពីដេកមើលទូរទស្សន៍ និង បរិភោគអាហារកំប៉ិកកំប៉ុក ដើម្បីកែអផ្សុករហូតមានទម្ងន់ដល់ទៅ ៣៦៨ គីឡូក្រាម ។ ចំពោះអាហារ ៣ ពេលប្រចាំថ្ងៃវិញអាហារពេលព្រឹកហូបសាច់ក្រកអស់ ៨ ដើមថែមនំប៉័ង ៤ បន្ទះ ឬ សាំងវិច ១២ ដុំ និង កាហ្វេលាយស្ករ ១ កែវទៀតផង ។ រីឯអាហារពេលថ្ងៃត្រង់គឺមានស្ករសូកូឡា, នំក្រៀម និង នំខេក ។ ចំណែកអាហារពេលល្ងាចវិញរួមមានសាច់អាំង ២ ចានទាប ឬ ក៏សាច់ក្រក ១៦ ដើមថែមដំឡូងចៀន ១ ចាន ។ ម៉ារទីន មានកម្ពស់ ១,៧៥ ម៉ែត្រ ។ រីឯទំហំរង្វង់ចង្កេះគឺមានទំហំរហូតដល់ទៅ ១,៨៣ ម៉ែត្រ ៕