- Saturday, 10 March 2012 10:41
គូស្វាមីភរិយា ក្រោយរៀបការមានសុភមង្គលសុខសាន្តហើយ គឺពួកគេតែងតែចង់បាននូវចំណងដៃអាពាហ៍ពិពាហ៍ គឺ “កូន”។ តែគូស្វាមីភរិយាខ្លះ ដែលអសមត្ថភាពបង្កើតកូន វាជារឿងសំខាន់បំផុត សំរាប់ជីវិតអនាគតគ្រួសាររបស់ពួកគេ។ ហើយយើងតែងសង្កេតឃើញថា ពួកគេទាំងនោះ តែងសុំ ឬ ចំណាយលុយទិញ “កូន” របស់អ្នកដទៃ មកធ្វើជាកូនរបស់ខ្លួន។ ផ្ទុយទៅវិញ វាពិតជាគូរឲ្យអាណិត និងអស់សំណើចបំផុតនោះ គឺស្រ្តីវ័យក្មេងអង់គ្លេសម្នាក់ អាស្រ័យដោយនាងពុំអាចបង្កើតកូនបានដូចអ្នកដទៃ នាងក៏បានទិញកូនក្រមុំជ័រយ៉ាងច្រើន ហើយចាត់ទុកវា ដូចជាកូនបង្កើតជាទីស្រឡាញ់របស់ខ្លួនចឹង។
យុវនារីម្នាក់រស់នៅ Newbury, Bershine (អង់គ្លេស) បានបង្កនូវការភ្ញាក់ផ្អើលខ្លាំងមួយ គ្រាដែលនាងសន្សែសន្សំកូនក្រមុំជ័រ បានដល់ ៩៧ សុទ្ធសឹងជា “ទារក”។ Vikki Andrews បានចំណាយលុយដល់ទៅ ២០.០០០ ផោន (ប្រមាណជិត ១៦៥ លានរៀល) ដើម្បីបំពេញសុបិន្តជំងឺមិនអាចមានគភ៌ និងបង្កើតកូនបាន។

មកទល់បច្ចុប្បន្ន ការងារដែលនាងចូលចិត្តបំផុតនោះ គឺថែទាំចំពោះ “ទារកជ័រទាំងឡាយ”... វាបានផ្តល់ឲ្យនាងនូវអារម្មណ៍រីករាយ។ ថ្វីត្បិតតែ មិត្តប្រុសរបស់នាង គឺ Warren Bone មិនសូវសប្បាយនឹងរបៀប “ខុសគេ” ដូច្នេះក៏ដោយ ក៏នាងនៅតែខិតខំទិញបន្ថែម “កូនៗ” និងចំណាយពេលវេលាថែទាំពួកវា៕

Vikki ជាមួយកូនៗរបស់ខ្លួន
ប៉ុន្តែ Vikki មិនបានគិតដល់ជម្រើសផ្សេងឡើយ។ តែងនាងត្រលប់ទៅជាត្បិតត្បៀតសន្សំលុយ ដើម្បីទិញកូនក្រមុំជ័រ។ បច្ចុប្បន្ន នាងមាន “កូន” ដល់ទៅ ៩៧ នាក់ ដាក់ពេញបន្ទប់ដេករបស់ខ្លួន។ នាងឲ្យដឹងថាៈ កូនច្បងរបស់នាង មានតម្លៃ ២០០ ផោន ហើយត្រូវបានទិញដោយលុយសន្សំ តាំងពីអាយុ ១៤ឆ្នាំ ម្លេះ។ មកទល់បច្ចុប្បន្ន ការងារដែលនាងចូលចិត្តបំផុតនោះ គឺថែទាំចំពោះ “ទារកជ័រទាំងឡាយ”... វាបានផ្តល់ឲ្យនាងនូវអារម្មណ៍រីករាយ។ ថ្វីត្បិតតែ មិត្តប្រុសរបស់នាង គឺ Warren Bone មិនសូវសប្បាយនឹងរបៀប “ខុសគេ” ដូច្នេះក៏ដោយ ក៏នាងនៅតែខិតខំទិញបន្ថែម “កូនៗ” និងចំណាយពេលវេលាថែទាំពួកវា៕
នាង Vikki Andrews និងប្តី Warren Bone


