- Friday, 09 March 2012 10:38
នៅថ្ងៃទី៥ មីនា កន្លងទៅថ្មីៗនេះ ប្តីប្រពន្ធកសិករពីរនាក់ នៅជនបទ បានបីកូនមកកាន់ក្រុង Harbin ប្រទេសចិន ដើម្បីពិនិត្យជំងឺ។ ក្នុងខ្លួនពួកគេមានប្រាក់តែ ៣៤០០ យាន់ ប៉ុណ្ណោះ (ប្រមាណ ៥០០ ដុល្លារ) តែជំងឺដែលទារក ៥៩ ថ្ងៃនេះ ជួបប្រទះ ពិតជាធ្ងន់ធ្ងរណាស់។
ពេលមើលមួយក្រឡេក វេជ្ជបណ្ឌិតពុំឃើញមានសញ្ញាអ្វីប្លែកទេ រហូតដល់ម្តាយរបស់ទារកបើកកន្សែងគ្របទាំងដៃញ័រៗនោះ ធ្វើឲ្យគេស្រឡាំងកាំងតែម្តង។ លើពោះ និងទ្រូង របស់ទារកជិត ២ខែ នេះ គឺ “ជើងបន្ថែម” ៣ ដែលតាមដឹង វាមានការធំឡើងជាលំដាប់។
ករណីនេះ បានធ្វើឲ្យគេនឹកដល់រឿងក្មេងជើងដុះបន្ថែម ៣ នៅលើទ្រូង នៅប្រទេសឥណ្ឌា ប៉ុន្តែក្រោយមកត្រូវបានវះកាត់ជោគជ័យ វិលត្រឡប់ទៅកាន់ស្ថានភាពដូចមនុស្សធម្មតាវិញ។

គេសង្ស័យថា ទារកគួរឲ្យអាសូរនេះ ក៏នឹងត្រូវបានសប្បុរសជនជួយ ឲ្យវិលត្រលប់ដូចមនុស្សធម្មតាវិញដែរ៕



ករណីនេះ បានធ្វើឲ្យគេនឹកដល់រឿងក្មេងជើងដុះបន្ថែម ៣ នៅលើទ្រូង នៅប្រទេសឥណ្ឌា ប៉ុន្តែក្រោយមកត្រូវបានវះកាត់ជោគជ័យ វិលត្រឡប់ទៅកាន់ស្ថានភាពដូចមនុស្សធម្មតាវិញ។
ក្មេងប្រុសដុះបន្ថែមជើង ៣ នៅលើទ្រូង នៅឥណ្ឌា


